ថ្ងៃដ៏សាមញ្ញ
មានពេលមួយ ខ្ញុំបានទៅដើរកម្សាន្ត ក្នុងសារៈមន្ទីរ ដែលថ្ងៃនោះ គេបានតាំងពិពណ៌ក្រោមប្រធានបទ “រយៈពេលមួយថ្ងៃ ក្នុងក្រុងប៉ុមប៉េយ”។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានដឹងថា ខ្លឹមសារនៃការពិពណ៌នេះបានបង្ហាញថា មុនពេលសោកនាដកម្មកើតឡើង ក្នុងក្រុងប៉ុមប៉េយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ៧៩ នៃគ្រីស្ទសករាជ អ្វីៗគ្រប់យ៉ាងបានប្រព្រឹត្តទៅជាធម្មតា នៅពេលព្រឹកថ្ងៃនោះ។ ប្រជាជនកំពុងមានសកម្មភាពរស់នៅ និងប្រកបរបររកស៊ីជាធម្មតា នៅផ្ទះ នៅទីផ្សា និងនៅកំពង់ផែ នៃទីក្រុងប៉ុមប៉េ ដែលមានប្រជាជន ២ម៉ឺននាក់ ជាទីក្រុងដ៏សម្បូរសប្បាយ របស់ចក្រភពរ៉ូម៉ាំង។ តែនៅម៉ោង៨ព្រឹក គេឃើញមានផ្សែងតូចៗបាញ់ចេញជាបន្តបន្ទាប់ ពីភ្នំភ្លើងវេសូវាស ដែលនៅក្បែរទីក្រុងនោះ បន្ទាប់មក នៅពេលរសៀលស្រាប់តែមានបន្ទុះដ៏ធំសម្បើមមួយ បានចេញពីភ្នំភ្លើងនោះ។ មិនដល់២៤ម៉ោងផង ទីក្រុងប៉ុមប៉េយ និងប្រជាជនជាច្រើន ក្នុងទីក្រុងនេះ ត្រូវកំអែលភ្នំភ្លើងដ៏ក្រាស់កប់ពីលើទាំងរស់។ គេមិននឹកស្មានសោះថា មានរឿងនេះកើតឡើង។
យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ព្រះអង្គថា ព្រះអង្គនឹងយាងត្រឡប់មកវិញ នៅថ្ងៃណាមួយ ពេលដែលមនុស្សម្នា កំពុងរវល់ធ្វើការរកស៊ី ខ្លះញាំអាហារជាមួយគ្នា ខ្លះកំពុងរៀបការ ដោយមិនដឹងថា មានរឿងអ្វីជិតកើតឡើងឡើយ។ “ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ”(ម៉ាថាយ ២៤:៣៧)។
មូលហេតុដែលព្រះអង្គមានបន្ទូលអំពីការនេះ គឺដើម្បីជំរុញពួកសាវ័កឲ្យមានការចាំយាម និងត្រៀមខ្លួនជានិច្ច គឺដូចដែលព្រះអង្គបានមានបន្ទូលថា…
ក្នុងតង់ដ៏តូច
ក្នុងអំឡុងពេលនៃការផ្សាយដំណឹងល្អជាទ្រង់ទ្រាយធំ របស់លោកប៊ីលីក្រាហាំ(Billy Graham) ជាប្រវត្តិសាស្រ្ត ក្នុងក្រុងឡូសអ៊ែនជេលេស ក្នុងឆ្នាំ១៩៤៩ មានមនុស្សជាង៦០០០នាក់ បានមកចូលរួមកម្មវិធីនោះ ក្នុងតង់ដ៏ធំមួយ។ មានមនុស្សច្រើនលើសលប់បានមកចូលរួម ក្នុងយប់នីមួយៗ អស់រយៈពេល៨សប្តាហ៍។ នៅក្បែរនោះ មានតង់តូចមួយទៀត ដែលតូចជាង ត្រូវបានគេរៀបចំដោយឡែក សម្រាប់ការប្រឹក្សាផ្លូវចិត្ត និងអធិស្ឋាន។ លោកឃ្លីហ្វ(Cliff Barrows) ដែលជានាយកផ្នែកតន្រ្តី ជាមិត្តជិតស្និទ្ធ និងសហការីរបស់លោកក្រាហាំតាំងពីយូរមកហើយ បានមានប្រសាសន៍ជាញឹកញាប់ថា កិច្ចការដ៏ពិតនៃការផ្សាយដំណឹងល្អថ្ងៃនេះ បានប្រព្រឹត្តទៅ នៅក្នុង“តង់ដ៏តូចនោះឯង” ដែលគេបានជួបជុំគ្នា លុតជង្គង់អធិស្ឋាន នៅមុន និងក្រោយពេលកម្មវិធីផ្សាយដំណឹងល្អ។ អ្នកស្រីភើល ហ្គូឌ(Pearl Goode) ដែលជាអ្នកក្រុងឡូនអ៊ែនជេលេស បានដឹកនាំការជួបជុំគ្នាអធិស្ឋាន ដែលមានក្នុងពេលនោះ នឹងនៅពេលក្រោយៗទៀត។
ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើរទៅអ្នកដើរតាមព្រះគ្រីស្ទក្នុងក្រុងកូល៉ុស គាត់បានបញ្ជាក់ថា គាត់នឹងគូកនការងាររបស់គាត់ បានអធិស្ឋានឲ្យពួកគេជានិច្ច(កូល៉ុស ១:៣,៩)។ ក្នុងចុងបញ្ចប់នៃសំបុត្រនោះ គាត់បានលើកឡើងអំពីលោកអេប៉ាប្រាស ដែលជាអ្នកបង្កើតពួកជំនុំ នៅក្រុងកូល៉ុស “ដែលខំប្រឹងអធិស្ឋានជានិច្ច ឲ្យពួកគេបានឈរជាគ្រប់លក្ខណ៍ ហើយពេញខ្នាត តាមព្រះហឫទ័យនៃព្រះគ្រប់ជំពូក”(៤:១២)។
អ្នកខ្លះបានទទួលភារៈកិច្ចផ្សាយដំណឹងល្អជាទ្រង់ទ្រាយធំ ដែលចេញមុខច្រើន នៅក្នុង “តង់ដ៏ធំ”។ តែព្រះបានប្រទានឲ្យយើងរាល់គ្នា នូវអភ័យឯកសិទ្ធិដ៏អស្ចារ្យ នៅក្នុងការលត់ជង្គង់ ក្នុង…
ព្រះបន្ទូលដែលជួយ និងប្រោសឲ្យជា
នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ១៨៦៣ មានបុរសដែលមានឈ្មោះល្បីពីរនាក់ បានឡើងថ្លែងសន្ទរកថា ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ទីបញ្ចុះសពយុទ្ធជន ក្នុងក្រុងហ្គេតធីស្បឺក រដ្ឋភែនស៊ីលវ៉ានា។ វាគ្មិនដ៏សំខាន់ក្នុងកម្មវិធីនោះ គឺមានលោកអេឌវើត អេវើរេត(Edward Everett) ដែលជាអតីតសមាជិកសភា អភិបាលក្រុង និងនាយកនៃសកលវិទ្យាល័យហាវើដ។ នៅសម័យនោះ គេបានចាត់ទុកលោក អេវើរេត ជាវាគ្មិនដ៏អស្ចារ្យបំផុត។ គាត់បានឡើងថ្លែងសន្ទរថា ជាផ្លូវការ ដែលមានរយៈពេល២ម៉ោង បន្ទាប់មក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ក៏បានឡើងថ្លែងសន្ទរកថា ដែលមានរយៈពេលតែ២នាទី។
សព្វថ្ងៃនេះ សន្ទរកថា របស់លោកលីនខិន នៅក្រុងហ្គេតធីស្បឺក មានភាពល្បីល្បាញ និងត្រូវបានគេដកស្រង់មកប្រើ យ៉ាងទូលំទូលាយ ខណៈពេលដែលពាក្យពេចន៍របស់លោកអេវើរេត ស្ទើរតែលែងមានគេនឹកចាំតទៅទៀត។ មូលហេតុគឺមិនគ្រាន់តែដោយសារលោកលីនខិន បានថ្លែងសន្ទរកថា ដែលមានរយៈពេលខ្លីប៉ុណ្ណោះទេ តែក៏ដោយសារ ក្នុងឱកាសថ្ងៃនោះ ពាក្យពេចន៍របស់គាត់បានប៉ះពាល់ចិត្តនៃវិញ្ញាណដែលបានរងរបួសនៃប្រជាជាតិមួយ ដែលបានបែកបាក់ដោយសារសង្រ្គាមស៊ីវិល ហើយគាត់បាននាំឲ្យប្រជាជាតិមួយនេះ មានសេចក្តីសង្ឃឹមសម្រាប់ពេលអនាគត។
ដើម្បីឲ្យពាក្យសម្តីមានន័យ យើងមិនចាំបាច់និយាយច្រើនឡើយ។ សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ស្ថិតក្នុងចំណោមសេចក្តីបង្រៀនដែលខ្លីបំផុត និងគួរឲ្យចងចាំបំផុតរបស់ព្រះអម្ចាស់យេស៊ូវ ដែលបានជួយយើង និងប្រោសយើងឲ្យជា ខណៈពេលដែលសេចក្តីអធិស្ឋាននេះ បានរំឭកយើងថា ព្រះអម្ចាស់ជាព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ ដែលអំណាចចេស្តារបស់ព្រះអង្គ កំពុងធ្វើការនៅលើផែនដីនេះ…
ការពិបាក ដែលយើងមិនអាចទៅណារួច
មានពេលមួយ លោកខេន ដៀល(Ken Deal) ដែលមានអាយុ៨៦ឆ្នាំ បានឡើងអធិប្បាយព្រះបន្ទូលថ្ងៃអាទិត្យ ជាលើកចុងក្រោយ ដោយនិយាយរៀបរាប់ជាសរុប អំពីការងារស្ម័គ្រចិត្តដែលគាត់បានធ្វើ ក្នុងព័ន្ធកិច្ចពន្ធធនាគា។ ពេលនោះគាត់បានមានប្រសាសន៍ថា គាត់បានបង្រៀនព្រះបន្ទូលដល់អ្នកទោសទំាងឡាយ អំពីការបម្រើព្រះ ក្នុងអំឡុងពេលដែលពួកគេកំពុងជាប់ឃុំ។ គាត់បានលើកឡើងអំពីទីបន្ទាល់ជាច្រើន របស់អ្នកទោស ដែលក្នុងចំណោមនោះ មានអ្នកខ្លះត្រូវជាប់ពន្ធធនាគាអស់មួយជីវិត។ នរណាក៏ចង់ចាកចេញពីកន្លែងនោះដែរ ប៉ុន្តែ គាត់បានលើកទឹកចិត្តពួកគេ ឲ្យមានការលូតលាស់ខាងវិញ្ញាណ ហើយផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកឯទៀត នៅក្នុងពន្ធធនាគា។
ដោយសារជនជាតិយូដា មិនស្តាប់បង្គាប់ព្រះអម្ចាស់ ព្រះអង្គក៏បានបើកឲ្យស្តេចនេប៊ូក្នេសា លើកទ័ពចូលមកក្នុងនគររបស់ពួកគេ ហើយចាប់ពួកគេជាឈ្លើយ ដឹកយកទៅចក្រភពបាប៊ីឡូន។ លោកហោរាយេរេមា ក៏បាននាំព្រះរាជសាររបស់ព្រះអម្ចាស់ មកប្រកាស់ដល់ពួកគេថា “ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្តីផង … ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ(យេរេមា ២៩:៥-៦)។
យើងប្រហែលជាជួបស្ថានភាពដែលពិបាកខ្លះៗ នៅថ្ងៃនេះ ដែលធ្វើឲ្យយើងមិនអាចទៅណារួច។ ទោះបីជាវាកើតឡើងពីបរាជ័យរបស់យើង ឬក៏ទោះជាវាមិនមែនជាកំហុសរបស់យើងក៏ដោយ ក៏យើងនៅតែអាច “ឆ្លងកាត់” ឬស្វែងរកកម្លាំងមកពីព្រះ ដើម្បី “លូតលាស់” តាមរយៈការលំបាកនោះ។ ការពិបាកដែលធ្វើឲ្យយើងទៅណាមិនរួច គឺជាឱកាសដើម្បីរីកចម្រើន…
ពន្លឺ និងភាពងងឹត
លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត ក្នុងភូមិបេថ្លេហិម ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់ នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។
លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ…
សំលៀកបំពាក់ ឬឯកសណ្ឋាន?
ខ្ញុំមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលបានស្តាប់អ្នកស្រីយូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មានប្រសាសន៍អំពីភាពជាអ្នកដឹកនាំនៃគ្រីស្ទបរិស័ទ យ៉ាងដូចនេះថា “សំលៀកបំពាក់សម្រាប់ពាក់សម្តែងរឿង គឺសម្រាប់ឲ្យយើងពាក់ដើរតួរសម្តែងជាតួរអង្គណាមួយ ដែលមិនមែនជាធាតុពិតរបស់យើង តែចំណែកឯឯកសណ្ឋានវិញ គឺរំឭកយើងថា យើងកំពុងមានតួនាទីអ្វី”។ ប្រសាសន៍របស់គាត់ ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីថ្ងៃទីមួយ ដែលខ្ញុំចូលហ្វឹកហាត់ ក្នុងថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពសហរដ្ឋអាមេរិក ដែលពេលនោះ គេបានឲ្យប្រអប់យើងម្នាក់មួយៗ ហើយបានបញ្ជាយើង ឲ្យដាក់ខោអាវស៊ីវិលចូលក្នុងប្រអប់នោះ។ បន្ទាប់មក គេក៏បានផ្ញើប្រអប់នោះ ទៅផ្ទះយើង។ ចាប់តាំងពីថ្ងៃនោះមក យើងបានពាក់ឯកសណ្ឋានយោធារាល់ថ្ងៃ ដែលឯកសណ្ឋាននោះបានរំឭកយើងថា យើងកំពុងស្ថិតនៅក្នុងវគ្គហ្វឹកហាត់កងទ័ព ដែលគេបានរៀបចំមកដើម្បីកែប្រែអាកប្បកិរិយ៉ា និងសកម្មភាពរបស់យើង ។
យ៉ាងណាមិញ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅក្រុងរ៉ូមថា “យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ” (រ៉ូម ១៣:១២)។ ហើយគាត់មានប្រសាសន៍ទៀតថា “គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”(ខ.១៤)។ គោលដៅនៃការ “ដោះចោលសេចក្តីងងឹត” ហើយ “ពាក់គ្រឿងសឹករបស់ពន្លឺ” គឺដើម្បីឲ្យយើងមានអត្តសញ្ញាណថ្មី ដោយរស់នៅដោយមានការផ្លាស់ប្រែ(ខ.១៣)។
កាលណាយើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ជាព្រះអម្ចាស់ នោះព្រះអង្គក៏ចាប់ផ្តើមធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះអង្គ ជារៀងរាល់ថ្ងៃ។ ដូចនេះ យើងមិនចាំបាច់ត្រូវធ្វើខ្លួន ឲ្យដូចអ្នកដទៃឡើយ តែដែលសំខាន់នោះ…
ជម្នះសេចក្តីប៉ងប្រាថ្នារបស់អ្នក
កាលភរិយារបស់ខ្ញុំនៅពីក្មេង លោកបណ្ឌិត ខា-ឡាយ ម៉ានេយ(Carlyle Marney) ជាអ្នកជិតខាង ជាគ្រូគង្វាល និងមិត្តភ័ក្ររបស់ក្រុមគ្រួសារ របស់នាង ដែលមានទីលំនៅ ក្នុងក្រុងអូស្ទីន រដ្ឋតិចសាស់។ លោកបណ្ឌិត ម៉ានេយ ធ្លាប់អធិប្បាយ អំពីការស្កប់ចិត្ត នៅក្នុងព្រះអម្ចាស់ថា “យើងគ្រាន់តែចាំបាច់ត្រូវជម្នះសេចក្តីប៉ងប្រាថ្នា ដោយពឹងលើជំនួយមកពីព្រះ នោះយើងនឹងមានការស្កប់ចិត្ត”។ ក្រុមគ្រួសាររបស់ភរិយាខ្ញុំ ក៏បាននឹកចាំអំពីការបង្រៀនរបស់គាត់ តាំងពីពេលនោះមក។
មនុស្សយើងងាយនឹងចង់បានអ្វីៗ លើសពីតម្រូវការ និងងាយផ្តោតទៅលើការទទួល ជាជាងការឲ្យ។ មិនយូរប៉ុន្មាន យើងក៏ធ្វើការសម្រេចចិត្ត តាមសេចក្តីប៉ងប្រាថ្នារបស់យើង។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងភីលីព គាត់បានប្រាប់ពួកគេថា “ខ្ញុំបានរៀនឲ្យមានការស្កប់ចិត្ត ក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ”(ភីលីព ៤:១១-១២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែប្រាប់យើងថា គាត់បានជម្នះសេចក្តីប៉ងប្រាថ្នារបស់គាត់ហើយ។ យើងចាំបាច់ត្រូវកត់ចំណាំថា គាត់មិនមានចិត្តស្កប់ស្កល់ពីកំណើតឡើយ។ តែគាត់បានរៀន ស្កប់ចិត្ត ក្នុងស្ថានភាពពិបាកៗ ក្នុងជីវិតប្រចាំថ្ងៃ។
ក្នុងអំឡុងរដូវកាលនៃបុណ្យណូអែល ក្នុងឆ្នាំនេះ ពេលប្រទេស និងវប្បធម៌ជាច្រើន កំពុងតែផ្តោតទៅលើការទិញឥវ៉ាន់ នោះហេតុអ្វីបានជាយើងមិនសម្រេចចិត្ត ផ្តោតទៅលើការស្កប់ចិត្ត នឹងស្ថានភាពរបស់យើង ក្នុងពេលបច្ចុប្បន្ន? ស្តាប់មើលទៅ…
យកចិត្តទុកដាក់ចំពោះពាក្យសម្តី របស់យើង
បន្ទាប់ពីលោកស៊ី អេស លូវីស (C. S. Lewis) បានទទួលមរណៈភាពបានមួយសប្តាហ៍ ក្នុងឆ្នាំ ១៩៦៣ មានមិត្តរួមការងារ និងមិត្តភ័ក្រជាច្រើនបានជួបជុំគ្នា ក្នុងព្រះវិហារ នៃមហាវិទ្យាល័យ ម៉ាក់ដាឡា ក្នុងទីក្រុងអុកស្វឺត ប្រទេសអង់គ្លេស ដើម្បីផ្តល់នូវការគោរពដល់គាត់ ដែលជាអ្នកនិពន្ធ ដែលបានប្រើសៀវភៅរបស់ខ្លួន ដើម្បីបញ្ឆេះសេចក្តីជំនឿ និងក្តីស្រមៃឲ្យមានការឆេះឆួល ក្នុងជីវិតក្មេងៗ ក៏ដូចជាក្នុងជីវិតអ្នកដែលមានវិជ្ជាជ្រៅជ្រះ។ ក្នុងអំឡុងពេលនៃកម្មវិធីរំឭកនេះ មិត្តភ័ក្រ្តជិតស្និទ្ធ របស់លោកលូវីស គឺលោកអូស្ទីន ហ្វារើ(Austin Farrer) បានធ្វើការកត់សម្គាល់ឃើញថា លោកលូវីសតែងតែសរសេរសំបុត្រដោយផ្ទាល់ដៃ ដើម្បីឆ្លើយតបចំពោះសំបុត្រដែលគាត់បានទទួលពីអ្នកអានសៀវភៅរបស់គាត់ នៅទូទាំងពិភពលោក។ លោកហ្វារើបានមានប្រសាសន៍ថា “អាកប្បកិរិយ៉ាដ៏ល្អដែលគាត់មានចំពោះមនុស្សជាទូទៅ គឺគួរឲ្យយើងយកមកពិចារណា និងគោរព។ គាត់បានឆ្លើយតបចំពោះសំបុត្ររបស់យើង ដោយការគួរសមណាស់”។
ការនេះ បានឆ្លុះបញ្ចាំងអំពីការដែលព្រះយកព្រះទ័យទុកដាក់ជាពិសេស ចំពោះពាក្យសម្តីគ្រប់ម៉ាត់ដែលយើងទូលទៅព្រះអង្គ ក្នុងការអធិស្ឋាន។ ក្នុងអំឡុងពេលដែលមានទុក្ខលំបាកក្រៃលែង អ្នកនិពន្ធទំនុកដំកើង ជំពូក៦៦ បានស្រែកអំពាវរកព្រះ(ខ.១០-១៤)។ ក្រោយមក គាត់ក៏បានសរសើរដំកើងព្រះអម្ចាស់ សម្រាប់ការឆ្លើយតបរបស់ព្រះអង្គ គឺដូចដែលគាត់បានពោលថា “ព្រះទ្រង់បានស្តាប់ខ្ញុំហើយ ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន”(ខ.១៩)។
ពេលយើងអធិស្ឋាន ព្រះអម្ចាស់ឮពាក្យសម្តីរបស់យើង និងជ្រាបពីចិត្តយើងផង។ យើងពិតជាអាចនិយាយ ដូចអ្នកនិពន្ធទំនុកដំកើងថា “សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពីសេចក្តីអធិស្ឋានរបស់ខ្ញុំ…
គ្របបាំងដោយស្រមោល
ការធ្វើឃាតលោកចន អែហ្វ ឃែននេឌី(John F. Kennedy)ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពី៥០ឆ្នាំមុន បានធ្វើឲ្យមនុស្សនៅទូទាំងពិភពលោក មានការតក់ស្លុតយ៉ាងខ្លាំង។ នៅថ្ងៃបន្ទាប់ពីការបាញ់ប្រហារនេះ មានអត្ថបទមួយ ដែលបានចេញផ្សាយក្នុងការសែត ដឺថែម (The Time) នៅទីក្រុងឡុងដ៍ បាននិយាយថា ហេតុការណ៍នេះ បាននាំឲ្យមានផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ពេញទីផ្សាហរិញ្ញវត្ថុអន្តរជាតិ។ គេបានដាក់ចំណងជើងធំៗលើគេ ក្នុងទំព័រមុខរបស់កាសែតនោះថា “សោកនាដកម្មនៅសហរដ្ឋអាមេរិក បានក្លាយជាហេតុការណ៍ ដ៏សំខាន់ដែលគ្របបាំងហេតុការណ៍ផ្សេងៗទៀត”។
មរណៈភាព សោកនាដកម្ម ឬហេតុការណ៍ណាមួយ ដែលកើតឡើងភ្លាមៗ ក្នុងជីវិតយើង អាចជារឿងដ៏ធំបំផុត ដែលធ្វើឲ្យយើងលែងគិតពីរឿងអ្វីផ្សេងទៀត។ ការនេះបានកើតឡើងចំពោះស្រ្តីព្រហ្មចារីម្នាក់ ដែលទេវតាកាព្រីយ៉ែលបានមកប្រាប់ថា នាងនឹងក្លាយជាម្តាយរបស់ព្រះមែស៊ី ដែលជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមក តាមព្រះបន្ទូលសន្យា(លូកា ១:២៦-៣៣)។ ពេលដែលនាងសួរទេវតាថា តើការនេះអាចកើតឡើងយ៉ាងដូចម្តេច ទេវតាក៏បានប្រាប់នាងថា “ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល”(ខ.៣៥)។
ប៉ុន្តែ រឿងនេះមិនមែនជាសោកនាដកម្ម ដែលកើតឡើងពីសេចក្តីងងឹតឡើយ តែជារឿងដ៏រំភើបរីករាយ ដែលកើតឡើងពីពន្លឺនៃសិរីល្អ និងអំណាចរបស់ព្រះ។ យើងកោតសរសើរនាង ពេលដែលនាងឆ្លើយតបទៅទេវតាថា “សូមឲ្យបានសំរេចដូចពាក្យលោកចុះ”(ខ.៣៨)។
ក្នុងសប្តាហ៍ខាងមុខនេះ ខណៈពេលដែលយើងអានឡើងវិញ នូវរឿងពិធីបុណ្យណូអែល និងពិចារណាអំពីការប្រសូត្ររបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ សូមយើងជញ្ជឹងគិតអំពីពាក្យ គ្របបាំងដោយស្រមោល ។…
បំណែកនៃរូបភាព
ក្នុងពិធីបុណ្យខួបកំណើតរបស់គ្រីស្ទី(Kriste) នាងបានធ្វើនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺនាងបានឲ្យអំណោយដល់ភ្ញៀវម្នាក់ៗ ដែលមានវត្តមានក្នុងពិធីនោះ។ នាងបានឲ្យកាតមួយសន្លឹកម្នាក់ៗ ដែលនាងបានសរសេរ ដើម្បីបង្ហាញថា យើងម្នាក់ៗសំខាន់ចំពោះនាងប៉ុណ្ណា ហើយថែមទាំងសរសេរព្រះបន្ទូលលើកទឹកចិត្ត អំពីអត្តសញ្ញាណដែលព្រះសព្វព្រទ័យឲ្យយើងម្នាក់ៗមាន។ នាងក៏បានភ្ជាប់ជាមួយកាតនីមួយៗ នូវបំណែករូបភាពតូចមួយ ដែលនាងបានយកចេញ ពីរូបភាពផ្គុំចូលគ្នាមួយផ្ទាំងធំ ដើម្បីរំឭកឲ្យយើងបានដឹងថា យើងម្នាក់ៗសុទ្ធតែពិសេស ហើយសំខាន់ចំពោះផែនការព្រះ។
បទពិសោធន៍ដ៏ល្អនេះ បានជួយឲ្យខ្ញុំមានការយល់ដឹងថ្មីមួយ អំពីបទគម្ពីរ ១កូរិនថូស ១២។ សាវ័កប៉ុលបានប្រៀបប្រដូចពួកជំនុំ ដែលជារូបកាយព្រះគ្រីស្ទ ទៅនឹងខ្លួនរបស់មនុស្ស។ យើងម្នាក់ៗសុទ្ធតែជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ គឺមិនខុសពីការដែលរូបកាយរបស់យើងផ្សំឡើងពីដៃ ជើង ភ្នែក ត្រចៀក ។ល។ គ្មានអ្នកដើរតាមព្រះគ្រីស្ទណា ដែលអាចអះអាងថា ខ្លួនអាចរស់នៅ ដោយដាច់ចេញពីរូបកាយព្រះគ្រីស្ទឡើយ ហើយក៏គ្មានអវយវៈមួយណា ដែលអាចនិយាយថា អវយវៈដទៃទៀតគ្មានប្រយោជន៍នោះដែរ(ខ.១២-១៧)។ ម្យ៉ាងទៀត “ព្រះទ្រង់បានដាក់ចុះនូវអវយវៈនីមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់”(ខ.១៨)។
យើងងាយនឹងមានអារម្មណ៍ថា ខ្លួនមិនសូវសំខាន់ដូចអ្នកដទៃ ដែលមានអំណោយទានខុសពីយើង និងប្រហែលជាមានអំណោយទានដែលនាំឲ្យពួកគេចេញមុខមាត់ច្រើនជាងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់ សព្វព្រះទ័យនឹងឲ្យយើង ឲ្យតម្លៃខ្លួនឯង ដូចដែលព្រះអង្គបានបង្កើតយើង ឲ្យមានលក្ខណៈពិសេស ហើយមានតម្លៃដ៏ខ្ពស់ក្នុងព្រះអង្គ។
អ្នកជាបំណែកតូចមួយនៃរូបភាពមួយផ្ទាំងធំ ដែលមិនមានភាពពេញលេញឡើយ បើសិនជាគ្មានចំណែករបស់អ្នកទេនោះ។ ព្រះបានប្រទានអំណោយទាន ឲ្យអ្នកធ្វើជាផ្នែកដ៏សំខាន់ នៃរូបកាយព្រះគ្រីស្ទ ដើម្បីថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ។—David McCasland